ព្រឺសម្បុរខ្ញាក! អ្នកបានមើលរឿង Wedding 93 ដល់ចប់ម្នាក់ ពោលពាក្យនេះ

//s9.kh1.co/13/13cf4d9340fd84d58e9507b9f8c51fc638e7b9a2.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

ព្រឺរសម្បុរខ្ញាក! អ្នកបានមើលរឿង Wedding 93 ដល់ចប់ម្នាក់ ពោលពាក្យក្នុងចិត្តទាំងព្រលឹងចុងសក់

រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីពេលកន្លងមកនេះ ផ្ទុះនូវការលាន់មាត់ភ្ញាក់ផ្អើលផង និងមតិព្រឺព្រួចទាក់ទងនឹង Trailer ខ្សែភាពយន្តខ្មែរមួយមានចំណងជើងថា Wedding 93 ពេញបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណា ភាពយន្តនេះ ទទួលបានការល្បីមួយឆាវហើយក៏ហាក់ស្ងាត់ដំណឹងសូន្យឈឹងទៅវិញ ស្រាប់តែនាពេលថ្មីៗនេះ មានគណនី Instagram មួយឈ្មោះថា Cambodian Cream បានបង្ហើបពីអារម្មណ៍ក្រោយពីបានទស្សនារឿង Wedding 93 ចប់។

រឿង Wedding 93
រឿង Wedding 93

ក្នុងនោះ ម្ចាស់គណនី ក៏បានបង្ហោះវីដេអូវីដេអូសន្ទនាជាភាសាអង់គ្លេសដូច្នេះថា៖

ខ្ញុំចង់និយាយប្រាប់ថា មានអ្នក Follower ខ្មែរ បានផ្ញើសារមកខ្ញុំអំពីខ្សែភាពយន្តមួយនេះ ខ្ញុំចង់និយាយថា រឿងនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ និងព្រឺព្រួចខ្លាំងណាស់។  ខ្ញុំនៅតែរន្ធត់ព្រឺព្រួចតក់ស្លុតក្នុងចិត្ត ក្រោយបានទស្សនារឿងនេះរួច។ ខ្ញុំ និងគ្នាខ្ញុំ (បងមាន) ឡើងព្រឺសម្បុរខ្ញាក និងបន់ស្រន់ព្រះរកពុទ្ធោ។

អ្នកទស្សនារឿង Wedding 93

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខ្សែភាពយន្ត Wedding 93 ដែលវណ្ណកម្មភាពយន្តដ៏តក់ស្លុតនេះ នៅ មិនទាន់ចេញបញ្ចាំង នៅ ក្នុងប្រទេសកម្ពុជានៅ ឡើយទេ ក្រោយទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕

រឿង Wedding 93
រឿង Wedding 93
រឿង Wedding 93
រឿង Wedding 93
អ្នកបានទស្សនារឿង Wedding 93
អ្នកបានទស្សនារឿង Wedding 93
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T