អាមេរិក៖ ដោយយោងតាមសារព័ត៍មានបរទេសមួយបានបង្ហាញថា ថ្មីៗនេះមានបុរសម្នាក់ឈ្មោះថាChad Gassert រស់នៅក្នុងតំបន់Ohio បានជួបហេតុការណ៍ ដែលព្រឺព្រួចមួយគឺតុក្កតាដែលនៅក្នុងទូរកញ្ជក់មួយអាចមានចលនាបំលាស់ទីដោយខ្លួនឯងប្រមាណជាប៉ុន្មានវិនាទី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែករាល់ពេល នៅពេលដែលគាត់ដើរកាត់បន្ទប់ទទួលភ្ញៀវ គាត់មានអារម្មណ៍ចំលែកនឹងតុក្កតាមួយនោះដែលដាក់តាំងនៅបន្ទប់ទទួលភ្ងៀវជានិច្ច ដោយកន្លងមកវាតែងតែបំលាស់ទីស្ទើរតែជារៀងរាល់ថ្ងៃ ម្តងនៅខាងនៅម្តងនៅខាងនោះ ធ្វើឲ្យគាត់កើតមានមន្ទិលសង្ស័យថា វាអាចធ្វើចលនាដោយខ្លួនឯង ក៏សម្រេចចិត្តយកកាមេរ៉ាមកថតវីដេអូតែម្តង។ នៅពេលដែលគាត់យកកាមេរ៉ាមកថត នៅពេលនោះតុក្កតានៅក្នុងទូរកញ្ចក់នោះ ក៏មានចលនាពិតមែន ធ្វើឲ្យបោះកាមេរ៉ា ចោលហើយរត់យ៉ាងស្លន់ស្លោ រត់ទៅបន្ទប់គេងរបស់គាត់រង់ចាំប្រពន្ធត្រលប់មកវិញ។
ក្រោយពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បានឃើញបានលាន់មាត់ប្រាប់បុរសនោះថា គួរតែប្រុងប្រយត័្នឲ្យបានច្រើន ដោយសារតែវិញ្ញាណដែលនៅក្នុងតុក្កតានេះគឺមិនមែនជាវិញ្ញាណខ្មោចនោះ តែអាចនឹងជាវិញ្ញាណបិសាចច្រើនជាង៕
សូមទស្សនាវិដេអូនិង រូបភាពខាងក្រោម៖



