អ្នកណាខ្លះអីចេះ! Lewandowski ប្រាប់ឈ្មោះ ខ្សែប្រយុទ្ធឆ្នើម៥រូប តែអត់មាន Neymar និង Ronaldo ទេ

//s5.kh1.co/e0/e036b49d1a5cc0502f2eccb5de7779be5443fe1f.jpg
កីទ្បា

 ១៥-ឧសភា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Lewandowski ប្រាប់ឈ្មោះ ខ្សែប្រយុទ្ធឆ្នើម៥រូប រួមមាន Sergio Aguero, Kylian Mbappe, Karim Benzema, Luis Saurez និង Timo Werner

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Bayern Munich កីឡាករ Robert Lewandowski បានធ្វើការជ្រើសរើសខ្សែប្រយុទ្ធចំនួន៥រូប ដែលគេគិតថាឆ្នើមនៅក្នុងពិភពបាល់ទាត់ ហើយក្នុងនោះមានកីឡាករមកពីក្របខណ្ឌ Premier League តែម្នាក់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ក្នុងចំណោមកីឡាករទាំង៥រូបដែលខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញបានធ្វើការជ្រើសរើសរួមមាន Sergio Aguero របស់ Man City, Kylian Mbappe របស់ PSG, Karim Benzema របស់ Real Madrid, Luis Suarez របស់ Barcelona និង Timo Werner របស់ RB Leipzig។

នៅពេលដែលឲ្យជ្រើសរើស ខ្សែប្រយុទ្ធ៥រូបដែលគេគិតថាល្អ Lewandowski បានប្រាប់ឲ្យដឹងថា៖

ជាសំណួរដ៏ពិបាកនឹងឆ្លើយមួយ។ បើសិនជានិយាយអំពីលេខ៩ ខ្ញុំសូមជ្រើសយក Karim Benzema, Timo Werner, Luis Suarez, Sergio Aguero និង Kylian Mbappe។

Robert Lewandowski
ខ្សែប្រយុទ្ធទាំង៥ ដែល Lewandowski ជ្រើសរើស
ខ្សែប្រយុទ្ធទាំង៥ ដែល Lewandowski ជ្រើសរើស

ជាមួយគ្នានោះ ម្ចាស់អាវលេខ៩ របស់ Bayern ក៏បាននិយាយអំពីខ្សែប្រយុទ្ធកំពុងឡើងកូដ Haaland ដែរថា៖

គេ (Haaland) មានភាពអស្ចារ្យខ្លាំងណាស់ ប៉ុន្តែគេត្រូវការពេលវេលាបន្ថែមទៀត។ ខ្ញុំមិនចង់ដាក់សម្ពាធទៅលើគេ ព្រោះតែការនិយាយរបស់ខ្ញុំនោះទេ។ បើសិនជាគេខំប្រឹងខ្លាំង គេនឹងអាចក្លាយជាកីឡាករលំដាប់កំពូលម្នាក់។

Robert Lewandowski
កីឡាករ Erling Haaland
កីឡាករ Erling Haaland

គួរឲ្យដឹងដែរថា Robert Lewandowski គឺជាខ្សែប្រយុទ្ធលំដាប់កំពូលមួយរូប ដោយក្រោយផ្លាស់ពី Dortmund មកចូលរួមជាមួយ Bayern កាលពីឆ្នាំ២០១៤ គេចូលលេងបាន១៨២ប្រកួត និងរកគ្រាប់បាល់បានសរុប១៥៣គ្រាប់៕

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ប្រភព DailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T