ក្នុងរយៈពេល៨ខែ គម្រោងវិនិយោគជិត៥០០គម្រោង ទុនសរុប៧,២ប៊ីលានដុល្លារ វិនិយោគចិនមានចំណែកជិត៥៣%

//s9.kh1.co/10/1008417636c9ef1d065d0040653c5f03131331c2.jpg
Khmerhome

 ០៥-កញ្ញា-២០២៥ ៩ព្រឹក · ៣ ថ្ងៃមុន

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ប៊ីលានដុល្លារ មានគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១%។

https://s9.kh1.co/__image/w=650,h=342,q=100/10/1008417636c9ef1d065d0040653c5f03131331c2.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ប៊ីលានដុល្លារ មានគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១%។

ទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាការកត់សម្គាល់ បើប្រៀបធៀបនឹងគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង ក្នុងរយៈពេល៨ខែ នេះ គ.វ.ក. បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ ទៅ ៧៧គម្រោង។

ក្នុងរយៈពេល៨ខែនេះ គម្រោងវិនិយោគជិត ៥០០គម្រោង ទុនសរុប៧,២ប៊ីលានដុល្លារ ប្រភពទុនវិនយោគចិន បានឈរនៅលើកំពូលតារាងមានចំណែក ៥២,៨២%, កម្ពុជា ៣១,២៦%, សិង្ហបុរី ៦,៩៤%, វៀតណាម ៥,៤៥%, កោះ British virgin ០,៨៩%, អង់គ្លេស ០,៦៧%, កោះ cayman ០,៥៥%, Burmeda ០,៣៥%, សហរដ្ឋអាមេរិក ០,២៩%, កោះ Samoa ០,២៧%។

តាមការបញ្ជាក់បន្តទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទុនវិនិយោគវិស័យឧស្សាហកម្មចំនួន ៥ប៊ីលានដុល្លារ ខណៈ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗចំនួន ១,៨ប៊ីលានដុល្លារ និងវិស័យកសិកម្ម និងកសិឧស្សាហកម្មចំនួន ៣៧០លានដុល្លារ ហើយនិងវិស័យទេសចរណ៍ចំនួន ១៧៥លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T