ករណីមិនយល់ព្រមចំពោះការសម្រេចនានារបស់រដ្ឋបាលសារពើពន្ធ តើអ្នកជាប់ពន្ធត្រូវធ្វើការតវ៉ាយ៉ាងដូចម្តេច?

//s9.kh1.co/53/53545a8445f0a7ed375d165f84e0d12f622f62ed.jpg
Khmerhome

 ០៤-កញ្ញា-២០២៥ ២ល្ងាច · ៣ ថ្ងៃមុន

អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយ អង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃនៃថ្ងៃធ្វើការ។

https://s9.kh1.co/__image/w=650,h=342,q=100/c3/c38af04c65067dac4e8e2478d9ae244a5c8f5f7c.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយ អង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃនៃថ្ងៃធ្វើការ។

យោងតាមមាត្រា២៣៦ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយ អង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃនៃថ្ងៃធ្វើការ។ បើតាមការ លកើឡើង មន្រ្តីជាន់ខ្ពស់​អគ្គនាយកដ្ឋានពន្ធដារ។

តាមការលើកឡើងនេះ លោកស្រី យុង សោភា អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និងលោក គឹម គន្ធឋានន្តរ៍ ប្រធានការិយាល័យនៃនាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ លើកយកប្រធានបទ “នីតិវិធីនៃការដាក់ពាក្យបណ្តឹងតវ៉ាលើការកំណត់ពន្ធឡើងវិញ មកធ្វើបទបង្ហាញ និងពិភាក្សា កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ កម្មវិធី “ពន្ធដារកម្ពុជា។

បើតាមវាគ្មិនចំនួនពីរនេះ បានលើកឡើងបន្តថា ក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។

អ្នកតវ៉ាត្រូវភ្ជាប់មកជាមួយពាក្យបណ្តឹងតវ៉ានូវឯកសារសំខាន់ៗមួយចំនួនរួមមាន៖

១. លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ច របស់រដ្ឋបាលសារពើពន្ធ។

២. ឯកសារដែលបញ្ជាក់ពីការទូទាត់ប្រាក់ពន្ធ។

៣. ភស្តុតាងផ្សេងទៀតពាក់ព័ន្ធអង្គហេតុ ឬសំអាងហេតុនៃបណ្ដឹងតវ៉ារបស់អ្នកតវ៉ា ជាអាទិ៍ទិន្នានុប្បវត្តិ វិក្កយបត្រ កិច្ចសន្យា លិខិតយុត្តិការ ឬឯកសារផ្សេងៗ។

ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនយល់ព្រមលើសេចក្តីសម្រេចជាថ្មីរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធអាចដាក់ពាក្យបណ្ដឹងតវ៉ា ទៅគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។ បើតាមការបញ្ជាក់ វាគ្មិនទាំងពីរ។

​វាគ្មិនទាំងពីរ បានបន្តថា អ្នកជាប់ពន្ធមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការ ដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តីសម្រេចនោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T