សូមជម្រាបបុណ្យថ្ងៃបិណ្ឌ១ជាមួយប៊ូសស្រ្តង ធ្វើបុណ្យឧទ្ទិសកុសលជូនវីរៈកងទ័ពពលី

//s9.kh1.co/4e/4edcfd948f6ae036085f3291f6666f9c67bd4566.jpg
សង្គម

 ០១-កញ្ញា-២០២៥ ១១ព្រឹក · ៣ ថ្ងៃមុន

បិណ្ឌ១ ក្រុមហ៊ុនប៊ូសស្រ្តង សូមអញ្ជើញប្រជាជនខ្មែរទាំងអស់ រួមគ្នាធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឱ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ ប្រជាជនខ្មែរនឹងចងចាំអស់មួយជីវិតនូវការលះបង់ដ៏មហិមា ការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។

បិណ្ឌ១ ក្រុមហ៊ុនប៊ូសស្រ្តង សូមអញ្ជើញប្រជាជនខ្មែរទាំងអស់ រួមគ្នាធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឱ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ ប្រជាជនខ្មែរនឹងចងចាំអស់មួយជីវិតនូវការលះបង់ដ៏មហិមា ការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនប៊ូសស្រ្តង ផ្ដើមធ្វើបុណ្យឧទ្ទិសកុសលជូនវីរៈកងទ័ពពលី ដោយនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ប្រារព្ធធ្វើនៅថ្ងៃបិណ្ឌ១ ត្រូវនឹងថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ដូច្នេះបងប្អូនពលរដ្ឋខ្មែរ កុំភ្លេចចូលរួមឱ្យបានច្រើនកុះករ ដើម្បីគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យរួមគ្នាឧទ្ទិសមហាកុសលផលបុណ្យជូនពួកគាត់ឱ្យបានទៅបដិសន្ធិក្នុងសុគតិភព និងរួចផុតចាកទុក្ខទាំងពួង។ ​​​

អរគុណក្រុមហ៊ុនប៊ូសស្រ្តង ដែលកន្លងមកតែងតែជួយផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍ ប៊ូសស្រ្តង1លានកំប៉ុង បរិច្ចាគ១០០០លានរៀល ហើយនៅតែបន្តជួយធ្វើបុណ្យដ៏ធំឧទ្ទិសកុសលដល់កងទ័ពពលីទៀត។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ!

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/1c/1c68f3b3b3d381107e8406b93c2a1ea9dc09d377.jpg

អភិបាលខេត្តបន្ទាយមានជ័យប្រាប់អភិបាលខេត្តស្រះកែវថៃថាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការGBCនិង JBC

 ០៤-កញ្ញា-២០២៥ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T