មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្ដល់ការព្យាបាល និងវះកាត់ជំងឺសួតជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ

//s9.kh1.co/a0/a0db32c41f687dc6ba40d871ccc1c02d5c0d3828.png
សង្គម

 ០៩-វិច្ឆិកា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង នឹងផ្ដល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត​ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្ដល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះផ្លូវដង្ហើមពេលគេង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ហើមសួត ដុំសាច់ក្នុងសួត ) ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

សេចក្តីប្រកាស
សេចក្តីប្រកាស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T