បារាំង៖ គ្រូបង្វឹកក្លិប Paris Saint Germain លោក Mauricio Pochettino បានលើកសរសើរអំពីការលេងរបស់ អ្នកចាំទី Keylor Navas មិនដាច់ពីមាត់ បន្ទាប់ពីបានធ្វើការជាមួយគ្នាត្រឹមតែ១១ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅពេលដែលលោក Pochettino ទទួលបានតំណែងជាគ្រូបង្វឹករបស់ PSG គឺ មានការលេចឮនូវពាក្យចចាមអារ៉ាមជាច្រើនដែរបានលើ់កឡើងថា រូបលោកចង់បានអតីតកូនក្រុមនៅ Tottenham អ្នកចាំទី Hugo Lloris មករួមក្រុម ប៉ុន្តែនៅពេលនេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើទំនងជារីករាយជាមួយនឹងទម្រង់លេងរបស់ Navas វិញហើយ។

លោក Pochettino បាននិយាយថា៖
ពួកយើងបានស្គាល់ Navas នៅពេលដែលគាត់លេងនៅប្រទេសអេស្ប៉ាញ។ Navas គឺ ជាអ្នកចាំទីដែលល្អជាងគេមួយរូបនៅលើលោក ហើយ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានរួមការងារជាមួយគាត់។ គាត់ គឺ ជាកីឡាករអាជីពពិតប្រាកដ ដែលមានគុណភាពនៃការលេងល្អ ហើយ បន្ទាប់ពីធ្វើការងារជាមួយគ្នាបាន ១១ថ្ងៃ ពួកយើងបានចាប់ផ្តើមស្គាល់គ្នា និង ខ្ញុំរីករាយក្នុងការមើលពីការបង្ហាញសមត្ថភាពចាំទីដ៏ល្អរបស់គាត់៕
ប្រភព៖ marca